សាលាបង្រៀនបើកបរទោចក្រយានយន្ដ អិន ស៊ី អិច

គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា គឺជាបញ្ហាប្រឈមគួរឲ្យកត់ស​​ម្គាល់ ដែលបណ្តាលឱ្យមានការរងរបួស ស្លាប់ និងខាតបង់ទ្រព្យសម្បត្តិរាប់មិនអស់។ ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមហ៊ុន អិន ស៊ី អិច បានបង្កើតសាលាបង្រៀនបើកបរទោចក្រក្រយានយន្ដ ចាប់តាំងពីឆ្នាំ២០០៨ ហើយចាប់តាំងពីពេលនោះមក យើងក៏បានប្តេជ្ញាចិត្ត ខិតខំលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពក្នុងការបើកបរ និងផ្តល់ការអប់រំផ្សព្វផ្សាយដល់ស្ថាប័នផ្សេងៗ ដូចជា ស្ថាបនអប់រំ អង្គការក្រៅរដ្ឋាភិបាល និងសាជីវកម្មនានា នៅទូទាំងរាជធានី ខេត្ត ក្រុង។

ក្នុងការបន្តនូវនិរន្តរភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងនោះ យើងក៏បានបង្កើតនូវកម្មវិធីដែលអាចដំណើរការរជាមួយប្រព័ន្ធទូរស័ព្ទ ដើម្បីជួយជំរុញពង្រីកការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពបើកបរឱ្យកាន់ទូលំទូលាយ ដល់ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ហើយក្នុងកម្មវិធីនេះ ក៏មានផ្តល់នូវព័ត៌មានវគ្គបណ្តុះបណ្តាល ឯកសារសុវត្ថិភាពបើកបរ តារាងកាលវិភាគអរប់រំ និងការធ្វើតេស្តសាកល្បងសមត្ថភាពចំណេះដឹងទៀតផង។ ទន្ទឹមនឹងនេះ អតិថិជនក៏អាចមានឱកាសឈ្នះរង្វាន់ជាច្រើន ព្រមទាំងទទួលបាននូវការលើកកម្ពស់ការយល់ដឹង និងបច្ចេកទេសនៃការបើកបរដោយសុវត្ថិភាព។
​​​​​​​
គោលដៅចម្បងរបស់យើង គឺដើម្បីការពារ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សុវត្ថិភាពក្នុងការបើកបរសាធារណៈ។



វគ្គបណ្តុះបណ្តាល



វគ្គបណ្តុះបណ្តាលនេះ ត្រូវបានបង្កើតឡើង ដើម្បីឱ្យអ្នកប្រើប្រាស់ផ្លូវបានដឹងអំពីតម្រូវការ ឬគោលបំណងនៃវគ្គនីមួយៗ ហើយក៏អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិត
​​​​​​​ឬវគ្គវគ្គផ្សេងៗ ជាមួយនឹងក្រុមហ៊ុន ឬតំណាងចែកចាយទូទាំងប្រទេស។ 

១ - វគ្គបណ្ដុះបណ្ដាលសម្រាប់ការត្រៀមប្រឡងយកបណ្ណបើកបរម៉ូតូ

វគ្គសិក្សានេះ ជួយសិក្ខាកាមឱ្យស្ទាត់ជំនាញក្នុងការបើកបរប្រកបដោយសុវត្ថិភាព និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក រួមទាំងសញ្ញាចរាចរណ៍។ វគ្គនេះ ពង្រឹងទាំងសមត្ថភាពបើកបរ និងច្បាប់ចរាចរណ៍ ដើម្បីត្រៀមប្រឡងយកប័ណ្ណបើកបរ និងត្រៀមឈានទៅកម្រិតបន្ទាប់។

 

វគ្គបណ្តុះបណ្តាលរួមមាន៖ ច្បាប់ចរាចរណ៍ សញ្ញាចរាចរណ៍ លក្ខខណ្ឌនៃសុវត្ថិភាពបើកបរ ជំនាញនៃសុវត្ថិភាពបើកបរ និងការបើកបររួមជាមួយអ្នកដំណើរ។

២ - វគ្គបណ្ដុះបណ្ដាលសម្រាប់កុមារ

វគ្គសិក្សានេះ បង្កើតឡើង ក្នុងគោលបំណងដើម្បីផ្តល់នូវចំណេះដឹង និងសុវត្ថិភាពបើកបរជាមូលដ្ឋាន ដល់អ្នកបើកបរកម្រិតដំបូង ហើយវគ្គនេះ ក៏បានណែនាំបន្ថែមអំពីច្បាប់ចរាចរណ៍ និងឥរិយាបថបើកបរខ្លះៗ ដើម្បីឲ្យអ្នកបើកបរមានទំនុកចិត្ត និងជាមូលដ្ឋានគ្រឹះក្នុងការឈានទៅកម្រិតបន្ទាប់។

វគ្គបណ្តុះបណ្តាលរួមមាន៖ ការណែនាំអំពីសុវត្ថិភាពនៃការប្រើប្រាស់ម៉ូតូ មូលដ្ឋានជំនាញបើកបរ (ការគ្រប់គ្រង ការចេញដំណើរ ការបញ្ឈប់ និងការបត់ដោយសុវត្ថិភាព) ការពាក់សម្ភារៈសុវត្ថិភាពឱ្យបានត្រឹមត្រូវ មូលដ្ឋានសុវត្ថិភាពនៅលើដងផ្លូវ និងស្លាកសញ្ញាចរាចរណ៍សំខាន់ៗ ។ 

លក្ខខណ្ឌសិក្សា



លក្ខខណ្ឌសិក្សា

លោកអ្នកដែលមានចំណាប់អារម្មណ៍ចំពោះវគ្គសិក្សាដូចខាងក្រោមនេះ តម្រូវឱ្យ៖
ក) វគ្គបណ្ដុះបណ្ដាលសម្រាប់ការត្រៀមប្រឡងយកបណ្ណបើកបរម៉ូតូ
- សិក្ខាកាមត្រូវមានអាយុយ៉ាងតិច ១៦ ឆ្នាំឡើងទៅ
- សូមផ្ញើរូបថត ២ សន្លឹក ទំហំ ២ x ៤ ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណ ១ ច្បាប់ ឬសៀវភៅគ្រួសារ ឬមួយសំបុត្រកំណើត។ បន្ទាប់ពីបញ្ចប់វគ្គសិក្សានៅសាលាបង្រៀនបើកបរ អិន ស៊ី អិច សាលានឹងផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម​ ដើម្បីដាក់ពាក្យប្រឡងយកបណ្ណបើកបរម៉ូតូ។
ខ) វគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកបើកបរម៉ូតូខ្នាតធំ
- សិក្ខាកាម ត្រូវមានអាយុយ៉ាងតិច ១៨ ឆ្នាំឡើងទៅ
- តម្រូវឱ្យបញ្ចប់វគ្គសម្រាប់ការត្រៀមប្រឡងយកប័ណ្ណបើកបរម៉ូតូជាស្ថាពរ
- ផ្ញើឯកសារដែលតម្រូវ ដូចបានបញ្ជាក់នៅក្នុងវគ្គរត្រៀមប្រឡងយកប័ណ្ណបើកបរម៉ូតូ។
គ) វគ្គបណ្តុះបណ្តាលតាមរយៈម៉ាស៊ីនបង្រៀនបើកបរ
- តម្រូវឱ្យមានអាយុគ្រប់បរិបូរណ៍ដែលមានសិទ្ធិកាន់ប័ណ្ណបើកបរ​ ឬច្រើនជាង
- មិនមានជម្ងឺទាក់ទង់នឹងបេះដូង ខួរក្បាល ជាដើម។

សម្រាប់ព័ត៌មានលម្អិតបន្ថែម

ទូរស័ព្ទ៖  076 257 9999 / 017 39 99 62 / 016 76 01 76
អ៊ីមែល៖ phen_p@ncxhonda.com

ទម្រង់បែបបទដាក់ពាក្យ

ប្រសិនបើលោកអ្នកមានបំណងចង់ដាក់ពាក្យស្នើសុំរៀនបើកបរ និងច្បាប់ចរាចរណ៍ផ្លូវគោក សូមទំនាក់ទំនងមកកាន់សាលាបង្រៀនបើកបរទោចក្រយានយន្តយើងខ្ញុំតាមយៈ លេខទូរស័ព្ទ៖ 076 257 9999/ 016 760 176
​​​​​​​អ៊ីម៉ែល៖ phen_p@ncxhonda.com

ទាញយកទម្រង់បែបបទ

ទាញយក



ច្បាប់ចរាចរណ៍ផ្លូវគោក

ទាញយក

អនុក្រឹត្យ

ទាញយក

ស្លាកសញ្ញាចរាចរណ៍

ទាញយក

ការណែនាំអំពីសុវត្ថិភាពបើកបរ

ទាញយក