ការត្រួតពិនិត្យតាមកាលកំណត់

តើការត្រួតពិនិត្យតាមកាលកំណត់គឺជាអ្វី?

ការត្រួតពិនិត្យ​​តាម​កាល​កំណត់ (PDC) គឺជា​​ការត្រួត​ពិនិត្យ​ឡើងវិញ​​នូវ​រាល់​​លក្ខណៈបច្ចេកទេស គុណភាព​​គ្រឿងបន្លាស់ ​និង​​ដំណើរការ​របស់​គ្រឿង​បន្លាស់​បន្ទាប់​ពី​ប្រើប្រាស់​​បាន​មួយ​រយៈ​ពេល​​ ដើម្បី​​ធ្វើអោយ​​ម៉ូតូ​​ប្រើប្រាស់​​បានយូរ​និង​​សុវត្ថិភាព​​ក្នុង​ការ​បើកបរ ។

​​​​​​​អត្ថប្រយោជន៍ដែលទទួលបានពីការត្រួតពិនិត្យតាមកាលកំណត់ គឺម៉ូតូមានដំណើរការប្រកបដោយសុវត្ថិភាព សន្សំសំចៃពេលវេលា និងថវិកា ព្រមទាំងមិនមានបញ្ហាពេលបើកបរ។
​​​​​​​

ការត្រួតពិនិត្យ

រាល់ម៉ូតូ​ដែលបាន​លក់ចេញ​ទៅកាន់​អតិថិជន ត្រូវបាន​ការណែនាំ​អោយយក​មកធ្វើការ ត្រួតពិនិត្យ​​តាមកាល​កំណត់ ដែលអាច​អោយយើង​រកឃើញនូវ​សញ្ញា កំហូច​ដែលកើត​មាន ហើយអាច​ធ្វើការជួសជុល​មុន​ពេល​វាក្លាយ​ជាកំហូច ឬបង្កជា​ការខូចខាត ធ្ងន់ធ្ងរ​មិនអាច​ជួសជុល​បាននិង​ប៉ះពាល់​ដល់សុវត្ថិភាព​បើកបរ ។
ការត្រួតពិនិត្យធ្វើឡើងទៅតាមចំនុចសំខាន់ៗដូចជា​​​​​​​
​​​​​​​

– ប្រេងម៉ាស៊ីន(ផ្លាស់ប្តូរ)
– ល្បឿនរ៉ាឡង់ទី(ត្រួតពិនិត្យ និងលៃតម្រូវ)
– គម្លាតស៊ូប៉ាប់(ត្រួតពិនិត្យ និងលៃតម្រូវ)
– ប្រព័ន្ធអាំប្រាយ៉ា(ត្រួតពិនិត្យ និងលៃតម្រូវ)
– ដំណើរការហ្គែរ(ត្រួតពិនិត្យ និងលៃតម្រូវ)
– ដៃអ៊ែរ(ត្រួតពិនិត្យ និងលៃតម្រូវ)
– សំបុកអ៊ែរ(ត្រួតពិនិត្យ សំអាត ផ្លាស់ប្តូរបើចាំបាច់)
– ប៊ូស៊ី(ត្រួតពិនិត្យ សំអាត ផ្លាស់ប្តូរបើចាំបាច់)

– ភ្លើងមុខ(ត្រួតពិនិត្យ)
– ភ្លើងហ្វ្រាំង(ត្រួតពិនិត្យ និងលៃតម្រូវ)

– កង់ និងសំបកកង់(ត្រួតពិនិត្យ និងលៃតម្រូវសម្ពាធខ្យល់)
– ដំណើរការចង្កូត (ត្រួតពិនិត្យ និងលៃតម្រូវ)
– ដំណើរការបូម(ត្រួតពិនិត្យ)
– ដំណើរការចន្ទល់ចំហៀង (ត្រួតពិនិត្យ និងដាក់ប្រេងរំអិល)
– ច្រវាក់ (ត្រួតពិនិត្យ លៃតម្រូវ និងដាក់ប្រេងរំអិល)

– ដំណើរការហ្វ្រាំង (ត្រួតពិនិត្យ និងលៃតម្រូវ)
– ស្បែកហ្វ្រាំង(ត្រួតពិនិត្យ និងផ្លាស់ប្តូរបើចាំបាច់)

តារាងត្រួតពិនិត្យតាមកាលកំណត់

ការត្រួតពិនិត្យ​​តាម​កាល​កំណត់ (PDC) គឺជា​​ការត្រួត​ពិនិត្យ​ឡើងវិញ​​នូវ​រាល់​​លក្ខណៈបច្ចេកទេស គុណភាព​​គ្រឿងបន្លាស់ ​និង​​ដំណើរការ​របស់​គ្រឿង​បន្លាស់​បន្ទាប់​ពី​ប្រើប្រាស់​​បាន​មួយ​រយៈ​ពេល​​ ដើម្បី​​ធ្វើអោយ​​ម៉ូតូ​​ប្រើប្រាស់​​បានយូរ​និង​​សុវត្ថិភាព​​ក្នុង​ការ​បើកបរ ។