អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR LUXURY ។ HONDA PCX ស៊េរីថ្មី មិនត្រឹមតែទំនើបឆ្លាតវៃ ប៉ុន្តែ All New PCX តែងតែនាំមកនូវប្រណិតភាពឥតខ្ចោះ និងអនុភាពលើសលប់ដោយម៉ាស៊ីន បំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ ថ្មី របស់ហុងដា ឆ្លុះបញ្ចាំងពីភាពឧត្តុងឧត្តមឥតទាស់របស់លោកអ្នក។ ចង់ដឹងថា HONDA PCX ស៊េរីថ្មី មានអ្វីប្លែក តោះមកមើលទាំងអស់គ្នា
ចង្កៀងមុខ LED ថ្មី!
កាន់តែទំនើបការរចនាថ្មីបែប Horizontal Lines ជាមួយពន្លឺដ៏ប្រណិត Positioning ទាំងសងខាង បង្កើតបានទៅជាមុខមាត់ថ្មី សាកសមបំផុតជាមួយការរចនាថ្មីទាំងស្រុងរបស់ All New PCX ។
NEW FULL DIGITAL SPEEDOMETER កុងទ័រ រចនាថ្មី!
ល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចឃើញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 Facebook , YouTube , Instagram