ក្រុមហ៊ុន NCX បានធ្វើការដាក់លក់ម៉ូតូ Honda Dream ស៊េរីថ្មីជាផ្លូវការ

ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញ រាល់សេចក្តីត្រូវការរបស់អតិថិជន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយ គុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
- ម៉ូតូម៉ាក Honda
- រថយន្ត Honda
- និងម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើន នៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែង ក្រុមហ៊ុន បានធ្វើការដាក់លក់ ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM “F O R E V E R G L O R Y” ស៊េរីថ្មី ជាម៉ូតូល្បីលំដាប់ថ្នាក់លេខ ១ ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។

ឆ្នាំនេះ Honda DREAM “F O R E V E R G L O R Y” នាំមកនូវសនិយមថ្មី នៃប្រណិតភាព សុះសាយនូវកិត្យានុភាព និងឧត្តមភាពលើសលប់ ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហុំចោមដោយបន្ទះមាសឆ្អិនឆ្អៅ រម្លេចនូវចំណិតពេជ្រដ៏មានតម្លៃឆ្លុះញ្ចាំងនូវគុណតម្លៃ ដែលមិនអាចប្រៀបបាន នាំអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។

អ្វីដែលពិសេសបំផុត ហើយកោតសរសើរ មិនដាច់ពីមាត់នោះគឺការរចនាថ្មីទាំងស្រុងដោយ តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុត រម្លេចដោយផ្ទៃរចនា ដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែលើកស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាព លើសគេសម្រាប់អ្នក។

តែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េ រលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំណិតពេជ្រ ផ្គុំបញ្ចូលគ្នាបង្កើតបានជាគុណតម្លៃថ្មី ដ៏មានសក្ដានុពលលើសលប់។

ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន់ និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី! រចនាម៉ូតយ៉ាងសម្រិតសម្រាង ពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេស ដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ។

បញ្ជាក់បន្ថែម៖ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដា ទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ20២១ នេះតទៅ។
***សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ:

​​​​​​​



ចែករំលែកនៅលើសង្គម

ព័ត៌មានពាក់ព័ន្ធផ្សេងទៀត