All New Honda CLICK160 នាំមកនូវនិយមន័យថ្មីទាំងស្រុង!!!

ក្រុម​ហ៊ុន NCX​  ដែលជា​ក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖ ម៉ូតូ Honda    រថយន្ត Honda  និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda CLICK160 SPEEDING TOMORROW  ស៊េរីថ្មី ជាមួយនឹងរូបរាងបែបស្ព័រគ្រប់ជ្រុងជ្រោយ ហំលើសគេ និងកាន់តែរំជើបរំជួលជាមួយកម្លាំងម៉ាស៊ីន160cc រួមទាំងបច្ចេកវិទ្យាហុងដាលំដាប់ពិភពលោក eSP+​​ ផ្តល់ថាមពលដ៏អស្ចារ្យគ្មានគូប្រៀបគ្រប់ដងវិថី។

តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូ Honda CLICK160 ចង្កៀងមុខថ្មី! រចនាថ្មីបែប Futuristic Dual LED ជំនាន់ចុងក្រោយ បង្កើននូវភាពស្ព័រកាន់តែមុតស្រួច ផ្តល់នូវពន្លឺច្បាស់ល្អ និងទាក់ទាញគ្រប់ក្រសែភ្នែក។ និមិត្តសញ្ញា CLICK160 ថ្មី!  ធ្វើពីលោហៈធាតុពណ៌ប្រាក់រលើបរលោង កាន់តែទាក់ទាញ​ ហើយឆ្លុះបញ្ចាំងពីភាព PREMIUM SPORTY លើសគេ។ New Honda Smart Key កាន់តែទំនើប! ជាមួយកូនសោរដ៏ឆ្លាតវៃជំនាន់ចុងក្រោយ បញ្ឆេះម៉ាស៊ីនដោយមិនប្រើកូនសោរ និងប្រព័ន្ឋឆ្លើយតបត្រលប់មកវិញផ្តល់សុវត្ថិភាពខ្ពស់។

New Full Digital Speedometer ទំនើបឈានមុខគេ កុងទ័រ Full Digital បង្ហាញគ្រប់មុខងារ ដូចជាល្បឿន ចំងាយចរ នាឡិកា ភ្លើង សញ្ញា​​​ឈប់រយៈពេលខ្លី​ ភ្លើងជូនដំណឹង ការគណនាប្រេងសាំង​ និងមុខងារផ្សេងៗទៀតសម្រាប់ការប្រើប្រាស់គ្រប់តួនាទីក្នុងកំឡុងពេលបើកបរ ។
New Wider Tyre សំបកកង់ធំជាងមុន ទាំងខាងមុខនិងខាងក្រោយ គ្រប់គ្រងបានគ្រប់ស្ថានភាពផ្លូវបង្កើនទំនុកចិត្តខ្ពស់ក្នុងការបើកបរ។
New USB Charger in Console Box កន្លែងសាកថ្មថ្មី! បំពាក់បន្ថែមជាមួយ
USB ប្រភេទ A នៅផ្នែកខាងឆ្វេង សម្រួលដល់តម្រូវការសាកថ្មគ្រប់ពេល​វេលា រក្សារទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

​​​​​​​New Large Luggage Box ឃ្លុបដាក់ឥវ៉ាន់មានទំហំធំ អាចផ្ទុកសម្ភារៈបានរហូតដល់ទៅ 18លីត្រ។ ​​​​​​​

eSAF (Enhanced Smart Architecture Frame) តួថ្មី eSAF អភិវឌ្ឍន៏មកជាមួយលក្ខណៈពិសេស បង្កើនតុល្យភាព និងងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
​​​​​​​New Generation of Engine Technology eSP+ ថ្មី! ម៉ាស៊ីន160cc eSP+ បំពាក់មកជាមួយស៊ូប៉ាប់​4​  និងប្រព័ន្ឋប៊ិចសាំង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង​​ ធ្វើឲ្យការបើកបរបស់ម៉ូតូអូតូបែប PREMIUM SPORTY កាន់តែរំជើបរំជួល សន្សំសំចៃប្រេងសាំងបានយ៉ាងល្អឥតខ្ចោះ និងជួយកាត់បន្ថយជាតិពុលទៅក្នុងបរិស្ថាន។

ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌

ពណ៌ស៖ ប្រកបដោយអនុភាពនៃល្បឿនគ្មានគូប្រៀប
ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាពដ៏លើសលប់
ពណ៌ក្រហម៖ ឆ្ពោះទៅកាន់អនាគតដ៏អស្ចា្យ

ម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : https://ncxhonda.com/

​​​​​​​



ចែករំលែកនៅលើសង្គម

ព័ត៌មានពាក់ព័ន្ធផ្សេងទៀត