All New Honda WAVE110

ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖
ម៉ូតូ Honda    រថយន្ត Honda  និងម៉ាស៊ីនកសិឧស្សាហកម្ម Honda ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 POWER YOUR LUCK  ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និងសន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ

ឆ្នាំនេះ Honda WAVE110 POWER YOUR LUCK រចនាថ្មីមកថ្មីទាំងស្រុង ដោយជាមួយនឹងគុណតម្លៃនៃត្បូងនាំសំណាង និងសម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នឹងធ្វើឲ្យជីវិតប្រកបដោយភាពក្លៀវក្លាជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុននឹងធ្វើឲ្យការបើកបរកាន់តែស្វាហាប់ និងរីករាយលើគ្រប់ដងវីថី។

ចង្កៀងបំភ្លឺមុខរូបរាងថ្មី! ការរចនាចង្កៀងមុខថ្មីដែលមានពន្លឺភ្លឺច្បាស់ បើកបរប្រកបដោយទំនុកចិត្ដ និងគ្រប់ស្ថានភាពផ្លូវ។

ជាមួយនឹងជម្រើសរហូតទៅដល់៣ពណ៌ ដែលតែមថ្មី! រចនាសម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ

​​​​​​​ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាព

ពណ៌ក្រហម៖ នាំមកនូវសំណាងល្អ
ពណ៌ខៀវ៖ ប្រកបដោយភាពក្លៀវក្លា

កាន់តែពិសេស​នោះគឺ HONDA PCX​ ស៊េរីថ្មី មាន៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ស និង ពណ៌ខៀវ។សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX​ ស៊េរីថ្មី គឺពិតជាជំរើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
Facebook : https://fb.watch/9uKwQyHUoL/
YouTube : https://youtu.be/aK125Nm-4Dg​​​

​​​​​​​



ចែករំលែកនៅលើសង្គម

ព័ត៌មានពាក់ព័ន្ធផ្សេងទៀត