ហេតុអ្វីគួរចូលរួមជាមួយពួកយើង?

Generic placeholder image

ហេតុអ្វីគួរចូលរួមជាមួយពួកយើង?


Generic placeholder image

ឱកាសការងារ


Generic placeholder image

សំណើសុំចូលបម្រើការងារ


ឱកាសការងារ

ស្វែងរកឱកាសការងារជាមួយក្រុមហ៊ុន អិន ស៊ី អិច ក្នុងនាមជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យឧស្សាហកម្មម៉ូតូក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នយើងមានបុគ្គលិកជាងមួយពាន់នាក់ និងកំពុងស្វែងរកបេក្ខជនដែលមានចំណាប់អារម្មណ៍ដើម្បីចូលរួមជាមួយក្រុមការងារដ៏សកម្មរបស់យើង។ ជាមួយនឹងកម្លាំងពលកម្មដែលមានជំនាញវិជ្ជាជីវៈ និងទេពកោសល្យ យើងមិនគ្រាន់តែជាក្រុមហ៊ុនមួយប៉ុណ្ណោះទេ យើងក៏ជាសហគមន៍មួយដែលប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍខ្លួន និងឧត្តមភាព។ ក្នុងនាមជានិយោជកដ៏ល្អមួយ យើងបានផ្តល់នូវបរិយាកាសការងារដ៏សកម្ម និងពហុវប្បធម៌ដែលលើកកម្ពស់ការរីកចម្រើនក្នុងអាជីព និងការអភិវឌ្ឍផ្ទាល់ខ្លួន។ ចូលរួមជាមួយយើង ដើម្បីក្លាយជាផ្នែកមួយនៃក្រុមហ៊ុនដែលអាចអោយអ្នកជោគជ័យក្នុងអាជីពការងាររបស់លោកអ្នក។

កញ្ចប់អត្ថប្រយោជន៍ហិរញ្ញវត្ថុ

  • នៅក្រុមហ៊ុន អិន ស៊ី អិច មានអត្ថប្រយោជន៍ជាច្រើនត្រូវបានរចនាឡើងដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងចំពោះភាពជោគជ័យ និងសុខុមាលភាពរបស់បុគ្គលិក។ អត្ថប្រយោជន៍របស់យើងរួមមាន៖
  • ប្រាក់បៀវត្សរ៍គោលខ្ពស់ប្រកួតប្រជែងបានលើទីផ្សារការងារ និងប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងអត្រាកំណត់លើទីផ្សារ
  • ការតម្លើងប្រាក់បៀវត្សគោលប្រចាំឆ្នាំ
  • ការផ្ដល់ជូនប្រាក់រង្វាន់លើសមិទ្ធផលការងារប្រចាំឆ្នាំ
  • ការផ្ដល់ជូនប្រាក់រង្វាន់លើវត្តមានទៀងទាត់
  • ការផ្ដល់ជូនប្រាក់ឧបត្ថម្ភប្រចាំតាមផ្នែកនីមួយៗ
  • ការផ្ដល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ការធ្វើដំណើរ
  • ការផ្ដល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ទ្រទង់សុខភាព
  • ការផ្ដល់ជូនប្រាក់ឧបត្ថម្ភសម្រាប់ការបំពេញការងារវេនយប់
  • ការផ្ដល់ជូនប្រាក់រង្វាន់អតីតភាព
  • ការផ្ដល់ជូនប្រាក់ឧបត្ថម្ភថ្លៃអាហារ
  • ការផ្ដល់ជូនប្រាក់ឧបត្ថម្ភថ្លៃទឹកដោះគោសម្រាប់កូន
  • ការផ្ដល់ជូន ១០០% នៃប្រាក់បៀវត្សរ៍ ៣ ខែសម្រាប់កម្មករនិយោជិតជាស្រ្តីក្នុងអំទ្បុងពេលសម្រាកលំហែរមាតុភាព។

កញ្ចប់អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុ

  • នៅក្រុមហ៊ុន អិន ស៊ី អិច យើងជឿជាក់លើការគាំទ្រក្រុមរបស់យើងលើសពីរង្វាន់ហិរញ្ញវត្ថុតែមួយមុខ។ អត្ថប្រយោជន៍មិនមែនហិរញ្ញវត្ថុរបស់យើងរួមមាន៖
  • ការផ្តល់ជូនសេវាធានារ៉ាប់រង
  • ការផ្តល់ជូនឯកសណ្ឋានការងារ
  • ការផ្តល់ជូនគ្រប់អត្ថប្រយោជន៍ទាំងឡាយដែលធានាដោយច្បាប់ស្ដីពីការងារ
  • ផ្តល់ជូនថ្ងៃឈប់សម្រាកនៅសៅរ៍២ថ្ងៃបន្ថែមក្នុង១ខែ។

ការកសាងអាជីពរបស់អ្នកជាមួយយើង

នៅក្រុមហ៊ុន អិន ស៊ី អិច មានទុនហិរញ្ញវត្ថុរឹងមាំ និងការពង្រីកអាជីវកម្មជាបន្តបន្ទាប់នៅទូទាំងប្រទេសកម្ពុជា បង្កើតបាននូវគ្រឹះដ៏រឹងមាំសម្រាប់អាជីពនីមួយៗ។ នៅពេលដែលយើងពង្រីកការចែកចាយទូទាំងប្រទេសកម្ពុជា យើងក៏បានបង្កើតឱកាសថ្មីៗកាន់តែច្រើនសម្រាប់ក្រុមរបស់យើង។

ការប្តេជ្ញាចិត្តរបស់យើងចំពោះការអភិវឌ្ឍបុគ្គលិកត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការរៀបចំផែនការ និងកម្មវិធីបណ្តុះបណ្តាលដ៏ហ្មត់ចត់។ យើងផ្តល់អាទិភាពលើការប្រតិបត្តិដោយយុត្តិធម៌ តម្លាភាព និងការគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ការងារកម្ពុជា ដោយធានាថាបុគ្គលិកគ្រប់រូបមានឱកាសរីកចម្រើនជាមួយយើង។


​​​​​​​ការផ្តល់រង្វាន់ដល់ឧត្តមភាព

នៅក្រុមហ៊ុន អិន ស៊ី អិច យើងផ្តល់ជូននូវប្រាក់បៀវត្សខ្ពស់ប្រកួតប្រជែងបានក្នុងទីផ្សារ និងកញ្ចប់អត្ថប្រយោជន៍ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញ និងរក្សាទុកនូវធនធានមនុស្សដែលមានគុណភាពខ្ពស់។ ប្រាក់ចំណូលរបស់យើងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការរួមចំណែករបស់អ្នក ដល់ភាពជោគជ័យរបស់ក្រុមហ៊ុនយើង។ 

យើងផ្តល់រង្វាន់ដល់ក្រុមរបស់យើងមិនត្រឹមតែជាផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងតាមរយៈ គុណតម្លៃនៃបរិយាកាសការងារល្អ ឱកាសទទួលបានការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងអត្ថប្រយោជន៍ដែលធានាដោយច្បាប់ការងារ។ ការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់អ្នកចំពោះក្រុមហ៊ុនយើងនឹងមិនត្រូវបានមើលរំលងឡើយ។

ការផ្តល់រង្វាន់ និងទទួលស្គាល់ស្នាដៃការងារ

នៅក្រុមហ៊ុន អិន ស៊ី អិច សមិទ្ធផលរបស់អ្នកជាកត្តាជំរុញអោយអ្នកទទួលបានរង្វាន់លើកទឹកចិត្ត។ ការវាយតម្លៃសមិទ្ធផលពីរដងក្នុងមួយឆ្នាំរបស់យើង ធានាថាការខិតខំប្រឹងប្រែងរបស់អ្នកនឹងមានការទទួលស្គាល់ និងផ្តល់ជារង្វាន់។

​​​​​​​ការដំឡើងប្រាក់បៀវត្ស ប្រាក់រង្វាន់ និងការដំឡើងឋានៈ​ តាមរយៈការវាយតម្លៃដោយអ្នកគ្រប់គ្រងរបស់អ្នក និងការពិនិត្យម្ដងទៀតដោយថ្នាក់គ្រប់គ្រងជាន់ខ្ពស់ ជាមួយនឹងតម្លាភាព និង ភាពយុតិធម៌។ ភាពជោគជ័យរបស់អ្នកគឺជាភាពជោគជ័យរបស់យើង ហើយយើងនៅទីនេះដើម្បីធានាថាអ្នកទទួលបានរង្វាន់សមនឹងការខិតខំប្រឹងប្រែងរបស់អ្នក។

 

ការរីកចម្រើនជាបន្តបន្ទាប់តាមរយៈការបណ្តុះបណ្តាល និងបង្ហាត់បង្រៀន

ក្រុមហ៊ុនអិន ស៊ី អិច ប្តេជ្ញាចិត្តផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិករបស់ខ្លួន តាមរយៈការបង្កើតឱ្យមានកម្មវិធីសិក្សា និងការអភិវឌ្ឍផ្សេងៗជាច្រើន។ យើងផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលផ្សេងៗគ្នា ដើម្បីធានាថាបុគ្គលិកមានជំនាញដែលចាំបាច់ក្នុងការបំពេញការងារឱ្យបានល្អឥតខ្ចោះ និងរីកចម្រើនក្នុងតួនាទីបច្ចុប្បន្នរបស់ពួកគេ ខណៈពេលដែលផ្តល់ឱកាសអោយរៀនសូត្រ ដើម្បីខ្លួនឯង និងក្រុមហ៊ុន។ សកម្មភាពបណ្តុះបណ្តាលជាច្រើនប្រភេទ រួមមានការផ្តល់ពេលវេលាឈប់សម្រាកសម្រាប់ការរៀនសូត្រ ការបណ្តុះបណ្តាលវគ្គខ្លី ការហ្វឹកហាត់ និងការណែនាំ បណ្តុះបណ្តាលនៅកន្លែងធ្វើការ និងមានផ្តល់ជូនការសិក្សា​ និងធ្វើការនៅក្រៅប្រទេស​ផងដែរ។ យើងប្តេជ្ញាចិត្តក្នុងការគាំទ្រការរីកចម្រើនរបស់អ្នក និងជួយអ្នកឱ្យសម្រេចបាននូវសក្តានុពលដ៏ខ្លាំងខ្លា។

ការប្តេជ្ញាចិត្តរបស់យើងមានលើសពីការបណ្តុះបណ្តាលក្នុងស្រុក។ ការបណ្តុះបណ្តាលនៅក្រៅប្រទេស និងការចាត់តាំងទៅធ្វើការនៅក្រៅប្រទេសក៏សំខាន់នៅក្នុងក្រុមហ៊ុនរបស់យើងផងដែរ។ យើងផ្តល់ឱកាសដើម្បីពង្រីកជំនាញរបស់អ្នក និងនាំយកចំណេះដឹងដ៏មានតម្លៃត្រឡប់មកវិញ។ ការអភិវឌ្ឍន៍របស់អ្នកគឺជាគន្លឹះនៃភាពជោគជ័យរបស់យើង ហើយយើងនៅទីនេះដើម្បីគាំទ្រអ្នកគ្រប់ជំហាន។