Video Review

Watch The Video

ផ្នែកគ្រឿងបន្លាស់

  • យានយន្តមួយគ្រឿងត្រូវបានបំពាក់ដោយផ្នែកជាច្រើនដែលគ្រឿងបន្លាស់ទាំងអស់នោះអាចនិងសឹករិចរិល ចុះអន់ថយ ឬច្រែះចាប់ ដែលបណ្ដាលអោយដំណើរការរបស់វាខ្សោយទៅៗអាស្រ័យតាមលក្ខខណ្ឌនៃការប្រើប្រាស់ និងផ្នែកខ្លះត្រូវបានគេប៉ាន់ប្រមាណថា វាផ្អែកលើមូលដ្ឋានលើការប្រើប្រាស់ ពេលវេលា ឬគីឡូម៉ែត្រ ឧទាហរណ៏ ៖ ប្រេងម៉ាស៊ីន តម្រង់ប្រេងម៉ាស៊ីន អ៊ែរម៉ាស៊ីន ។ ល។ គ្រឿងបន្លាស់ត្រូវបានគេពិចារណាបែងចែកជាក្រុម អាស្រ័យតាម សៀវភៅ ដើមរបស់ម្ចាស់ ។
  • ការសង្ខេបនៃការបែងចែកជាក្រុម៖ ( គ្រឿងបន្លាស់នៃការថែទាំ គ្រឿងបន្លាស់ទូទៅ  ផ្នែកតួនៃគ្រឿងបន្លាស់)

      1. គ្រឿងបន្លាស់នៃការថែទាំ ៖ប្រេងម៉ាស៊ីន តម្រង់ប្រេងម៉ាស៊ីន អ៊ែរម៉ាស៊ីន ទឹកស្អំម៉ាស៊ីន តម្រង់ប្រេង ប្រេងហ្រ្វាំង ប្រេងប្រអប់លេខ ប្រេងបូមចង្គូត ។ល។
      2. គ្រឿងបន្លាស់ទូទៅ ៖ ប្រពន្ធ័ម៉ាស៊ីន ប្រពន្ធ័គ្រឿងក្រោម ប្រពន្ធ័ម៉ាស៊ីនត្រជាក់ ប្រពន្ធ័អូសទាញ ប្រពន្ធ័ម៉ែត្រចង្គូត ។ល។
      3. គ្រឿងបន្លាស់នៃផ្នែកតួររថយន្ត៖ ចង្គៀង មុខ ស្តុបក្រោយ ទ្វារមុខ ទ្វារក្រោយ បូមមុខនិងបូមក្រោយ កាងមុខនិងកាងក្រោយ គម្របម៉ាស៊ីន ត្រគៀក ដំបូល ស៊ុម  តួររថយន្ត ។ ល។

      • ខាងក្រោមនេះជាពត័មានខ្លះៗនៃមុខងារគ្រឿងបន្លាស់ដែលមានដូចជា៖

          គ្រឿងបន្លាស់នៃការថែទាំ គ្រឿងបន្លាស់ទូទៅ គ្រឿងបន្លាស់នៃផ្នែកតួររថយន្ត
          ១. ប្រេងម៉ាស៊ីន

          មុខងារ ៖ ប្រេងម៉ាស៊ីនប្រើសម្រាប់ រំអិល សម្អាត និងការពារច្រែះ ។

          ២. តម្រង់ប្រេងម៉ាស៊ីន

          មុខងារ ៖ តម្រង់ប្រេងត្រូវបានប្រើជាវត្ថុចម្រោះនិងធ្វើឱ្យម៉ាស៊ីនដំណើរការដោយរលូននៅក្នុងប្រព័ន្ធម៉ាស៊ីនហើយវាក៏អាចយកសារធាតុកខ្វក់ចេញពីប្រេងម៉ាស៊ីនបានផងដែរ។

          ៣. អ៊ែរម៉ាស៊ីន

          មុខងារ ៖ អ៊ែរម៉ាស៊ីន ត្រូវបានប្រើដើម្បីច្រោះខ្យល់ដើម្បីសម្អាតមុនពេលវាចូលស៊ីឡាំងម៉ាស៊ីនវាអាចការពារភាពកខ្វក់ឬធូលីចូលក្នុងម៉ាស៊ីន។

          ៤. ទឹកស្អំម៉ាស៊ីន

          មុខងារ៖​ទឹកស្អំម៉ាស៊ីនគឺត្រូវបានប្រាស់ដើម្បីបញ្ចុះកម្ដៅម៉ាស៊ីនខណៈវាដំណើរការ ហើយវាការពារ ការឡើងកម្ដៅខ្លាំងដែលនាំអោយខូចម៉ាស៊ីន។
             
          ១. ប្រពន្ធ័គ្រឿងម៉ាស៊ីន

          មុខងារ៖ ប្រពន្ធ័ម៉ាស៊ីនគឺជាកន្លែងដែលមានថាមពលហើយបង្កើតថាមពលដល់ប្រព័ន្ធជំរុញក្នុងគោលបំណងធ្វើឱ្យយានយន្តដំណើរការបានរលូននិងមានផាសុកភាព។

          ២. ប្រពន្ធ័គ្រឿងក្រោមរថយន្ត

          មុខងារ៖ ប្រពន្ធ័គ្រឿងក្រោម ប្រើសម្រាប់ជួយយានយន្តអោយប្រសើរឡើងក្នុងការជិះនិងស្ថេរភាពដៃចង្គូត។

          ៣. ប្រពន្ធ័ម៉ាស៊ីនត្រជាក់

          មុខងារ៖ ប្រព័ន្ធម៉ាស៊ីនត្រជាក់គឺជាគ្រឿងត្រជាក់ដើម្បីបង្កើតសីតុណ្ហភាពត្រជាក់នៅក្នុងចន្លោះកាប៊ីននិងរក្សាខ្យល់អាកាសបរិសុទ្ធក្នុងលំហដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកបើកបរនិងអ្នកដំណើរ។ 

          ៤. ប្រពន្ធ័អគ្គិសនី

          មុខងារ៖ប្រពន្ធ័អគ្គិសនីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យានយន្តវាត្រូវបានគេប្រើដើម្បីផ្គត់ផ្គង់ប្រភពថាមពលនៅគ្រប់តំបន់វាចាំបាច់ណាស់ដើម្បីអោយរថយន្តដំណើរការរលូននិងមានផាសុកភាព។ប្រសិនបើគ្មានប្រពន្ធ័អគ្គិសនី យានយន្តមិនអាចដំណើរការបានទេ។
             
          ១. គ្រឿងបន្លាស់នៃផ្នែកតួររថយន្ត

          គ្រឿងបន្លាស់នៃផ្នែកតួរថយន្តគឺត្រូវបានរចនាដើម្បីអោយយានយន្ត ស្រស់ស្អាត ( រូបរាងខាងក្រៅ និងទាក់ទាញអារម្មណ៏)

          ២. ចង្គៀងមុខ

          មុខងារ៖ ចង្គៀងមុខគីប្រៀបដូចជាកែ​វភ្នែករបស់មនុស្ស វាបង្ហាញពីរូបរាងរបស់យានយន្ត នៅកំឡុងពេលដែលងងឹត   ដើម្បីផ្ដល់ពន្លឺគ្រប់គ្រាន់សម្រាប់អ្នកបើកបរកំឡុងពេលបើកបរ។  

          ៣. ស្តុបក្រោយ

          មុខងារ៖ ស្តុបក្រោយគឺជាកន្លែងដែលមើលទៅស្រស់ស្អាតនិងលេចធ្លោ សម្រាប់យានយន្ត ហើយវាសម្រាប់បង្ហាញប្រាប់ពីពត៍មានយានយន្តនៅពេលដែលត្រូវឈប់ ឬបត់។

          ៤. ទ្វារមុខ និង ទ្វារក្រោយ

          មុខងារ៖ ទ្វារគឺដូចជាជញ្ចាំងដែលការពារអ្នកបើកបរនិងអ្នកដំណើរ នៅក្នុងលំហរកាប៊ីន ហើយវាក៏ជាច្រកសម្រាប់មនុស្ស ចេញនិងចូលយានយន្តផងដែរ។

          ៥. តួររថយន្ត

          មុខងារ៖ តួរត្រូវបានបង្កើតនិងរចនាឡើងដើម្បីទ្រទ្រង់និងរក្សាតួររថយន្តអោយមានភាពរឹងមាំ និង បើកបរប្រកបដោយផាសុកភាព។ វាត្រូវបានគេរចនាឡើងដើម្បីកាត់បន្ថយផលប៉ះពាល់ពេលមានគ្រោះថ្នាក់កើតឡើង។