អ្នកជំនាញរបស់ Honda សំរាប់សេវាកម្មក្រោយការលក់?
សេវាកម្មហុងដារបស់យើងត្រូវបានគេស្គាល់ថា Honda Aftersales ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជាជំនួយទៅដល់អតិថិជនបន្ទាប់ពីពួកគាត់ទិញយានយន្តពីតំណាងចែកចាយ ឬភ្នាក់ងារហុងដារបស់យើង។ អតិថិជននឹងទទួលបានសេវាកម្មនេះពីតំណាងចែកចាយ ឬភ្នាក់ងារហុងដា (ភ្នំពេញ) ដោយយើងមានគោលបំណងក្នុងការបំពេញតម្រូវការ និងការរំពឹងទុករបស់អតិថិជនហុងដាទាំងអស់។ ដើម្បីធានាបាននូវសេវាកម្មដែលមានគុណភាពខ្ពស់ ក្រុមហ៊ុន អ៉ិន ស៊ី អ៉ិចបាន និងកំពុងរៀបចំដំណើរការសិក្ខាសាលាផ្ទាល់ខ្លួន និងផ្តល់សេវាកម្មបីប្រភេទសំខាន់ៗដូចជា៖
១. ការថែរទាំ (PM - Periodic Maintenance)
២. ការជួសជុលទូទៅ (GR - General Repair)
៣. តោននិងបាញ់ថ្នាំ (BP - Body and Paint)
| ការថែរទាំតាមដំណាក់កាល (PM) | ការជួសជុលទូទៅ (GR ) | សេវាកម្មតោន និងបាញ់ថ្នាំ (BP) |
|---|---|---|
| តើការថែទាំតាមដំណាក់កាល (PM) គឺជាអ្វី? ការថែទាំតាមដំណាក់កាល (PM) គឺជាសេវាថែរទាំយានជំនិះទៅតាមកលវិភាគដែលបានកំណត់ ដើម្បីថែរក្សាយាន្តយន្តឱ្យមានដំណើរការល្អបំផុត និងប្រសិទ្ធភាពប្រេងឥន្ធនៈខ្ពស់។ គោលបំណងនៃការថែទាំរថយន្ត យាន្តយន្តមានផ្នែកជាច្រើនដែលអាចចុះខ្សោយ ឬសឹករិចរិល នាំអោយប៉ះពាល់ទៅដល់ដំណើរការរបស់យានជំនិះអាស្រ័យលើការប្រើប្រាស់ និងលក្ខខណ្ឌបរិស្ថាន។ ការថែទាំតាមដំណាក់កាល ផ្តោតលើបញ្ហាទាំងនេះ ដើម្បីជួសជុល និងរក្សាមុខងាររបស់យានយន្ដអោយនៅដំណើរការល្អ ធានាបាននូវការបើកបរប្រកបដោយសុវត្ថិភាព និងជៀសវាងការខូចខាតផ្សេងៗ។ អត្ថប្រយោជន៍នៃការថែរទាំតាមកាលកំណត់ ការថែរទាំជាទៀងទាត់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖
|
តើការជួសជុលទូទៅ (GR) គឺជាអ្វី? ការជួសជុលទូទៅ (GR) សំដៅលើដំណើរការជួសជុលដែលដោះស្រាយបញ្ហាមិនទាក់ទងនឹងការថែទាំតាមដំណាក់កាល។ វាផ្តោតលើការដោះស្រាយបញ្ហាទាក់ទងនឹងស្ថានភាពដំណើរការរបស់យានយន្ត ឬគ្រឿងបន្លាស់ដែលសឹក/ខូចដែលកើតឡើងក្នុងអំឡុងពេលប្រើប្រាស់ធម្មតា។ គោលបំណងនៃការជួសជុលទូទៅ គោលដៅនៃការជួសជុលទូទៅគឺដើម្បីធានាដំណើរការ និងរូបរាងរបស់យានយន្តដោយការប្តូរថ្មី កែសម្រួល ឬកែប្រែគ្រឿងបន្លាស់។ ដើម្បីសម្រេចបាននូវលទ្ធផលល្អ ម្ចាស់រថយន្តត្រូវទៅកាន់តំណាងចែកចាយហុងដាមានគ្រឿងបន្លាស់សុទ្ធរបស់ហុងដាសម្រាប់ការជួសជុល ជាមួយនឹងអ្នកបច្ចេកទេសជំនាញផងដែរ។ អត្ថប្រយោជន៍នៃការជួសជុលទូទៅ ការជួសជុលទូទៅត្រឹមត្រូវផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ 1. បង្កើនសមត្ថភាពដំណើរការ 2. រូបរាងល្អស្អាតជាងមុន 3. សន្សំសំចៃប្រេង 4. បង្កើនសុវត្ថិភាពក្នុងការបើកបរ 5. បង្កើនផាសុកភាព 6. បង្កើនតម្លៃលក់បន្ត 7. បង្កើនអាយុកាលយានយន្តប្រើប្រាស់បានយូរអង្វែង។ |
តើសេវាកម្មតោន និងបាញ់ថ្នាំ (BP) គឺជាអ្វី? សេវាកម្មតោន និងបាញ់ថ្នាំ (BP) ផ្តោតលើការជួសជុល និងកែតំរូវផ្នែកខាងក្រៅរបស់យានយន្តឱ្យត្រឡប់ទៅស្ថានភាពដើមវិញ បន្ទាប់ពីមានការប៉ះពា ខូចខាត ស្នាមឆ្កូស ឬស្នាមគាស់។ គោលបំណងនៃសេវាកម្មតោន និងបាញ់ថ្នាំ គោលដៅនៃសេវាកម្មតោន និងបាញ់ថ្នាំគឺដើម្បីធ្វើឱ្យយានយន្តត្រឡប់ដូចរូបរាងដើមវិញ ដូចពេលចេញពីរោងចក្រ។ អត្ថប្រយោជន៍នៃការតោន និងបាញ់ថ្នាំ សេវាកម្មតោន និងបាញ់ថ្នាំផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ 1. ធ្វើអោយរូបរាងស្អាតឡើងវិញ 2. ដំណើរការល្អ 3. បង្កើនសុវត្ថិភាពក្នុងការបើកបរ 4. បង្កើនផាសុកភាព 5.បង្កើនតម្លៃលក់បន្ត 6. ប្រើប្រាស់បានយូរអង្វែង។ |