ចាប់តាំងពីការកំណត់នៃបញ្ហាសុវត្ថិភាពនៃពោងសុវត្ថិភាព Takata ក្រុមហ៊ុន Honda បានយកចិត្តទុកដាក់ក្នុងការដោះស្រាយកង្វល់របស់អតិថិជនជាមួយនឹងយានយន្តដែលរងផលប៉ះពាល់ទាំងនោះ។ ក្រុមហ៊ុនហុងដាផ្តល់អាទិភាពលើសុវត្ថិភាពរបស់អតិថិជនយ៉ាងដិតដល់ជាទីបំផុត រួមទាំងផ្តល់ជូននូវផលិតផលដែលមានគុណភាពជូនអតិថិជនផងដែរ បន្ថែមពីលើនេះទៅទៀត ពួកយើងគិតគូរយ៉ាងខ្លាំងដល់អាយុជីវិតអ្នកបើកបរ និងអ្នកដំណើររបស់យើង។ យើងលើកទឹកចិត្តយ៉ាងមុតមាំដល់ម្ចាស់យានជំនិះទាំងអស់ ឱ្យស្វែងរកការជួសជុលថែទាំជាបន្ទាន់ នៅពេលដែលរថយន្តរបស់លោកអ្នកជួបនឹងបញ្ហាផ្សេងៗ ព្រោះការខូចទាំងនេះអាចនឹងបង្កនូវហានិភ័យធ្ងន់ធ្ងរដល់អាយុជីវិតរបស់អ្នកបើកបរបាន។
រាល់រថយន្តដែលពួកយើងទាក់ទងអោយមកធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពទាំងអស់ គឺមិនមានការគិតថ្លៃនោះទេ នៅមជ្ឈមណ្ឌលថែទាំរថយន្ត ហុងដា ។ យើងមានគ្រឿងបន្លាស់សម្រាប់គ្រប់រថយន្ត Honda ដែលពួកយើងបានទាក់ទងទៅទាំងអស់។ យើងសូមអភ័យទោសចំពោះភាពមិនប្រក្រតីដែលបណ្តាលមកពីបញ្ហាពោងសុវត្ថភាពនេះ។
ដើម្បីឆ្លើយតបនឹងបញ្ហាពោងសុវត្ថិភាពយើងមានវិធានការសំខាន់ៗមួយចំនួនដូចជាៈ
- ក្រុមហ៊ុន អិន ស៊ី អិច | HONDA AUTOMOBILE នឹងជូនដំណឹងដល់ម្ចាស់យានយន្តដែលរងផលប៉ះពាល់តាមបណ្តាញផ្សេងៗ ដូចជា ការហៅទូរស័ព្ទ សារជាអក្សរ ប្រព័ន្ធផ្សព្វផ្សាយបោះពុម្ព ការផ្សាយពាណិជ្ជកម្មតាមរយះអ៊ីនធឺណិត និងវិធីផ្សេងទៀត ដើម្បីធានាថាម្ចាស់យានយន្តដឹងអំពីផលប៉ះពាល់ និងត្រូវធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាពទាន់ពេលវេលា ដោយមិនគិតថ្លៃ។
- ក្រុមហ៊ុន អិន ស៊ី អិច | HONDA AUTOMOBILE នឹងជួយដល់អតិថិជន ដោយកំណត់ពេលវេលាដើម្បីផ្លាស់ប្តូរពោងសុវត្ថិភាពដោយឥតគិតថ្លៃ នៅមជ្ឈមណ្ឌលថែទាំរថយន្ត ហុងដា ដែលនៅជិតបំផុតទៅនឹងអតិថិជន អោយបានលឿនជាទីបំផុត សម្រាប់យានយន្តដែលរងផលប៉ះពាល់។
- ក្រុមហ៊ុន អិន ស៊ី អិច | HONDA AUTOMOBILE នឹងផ្តល់សេវាកម្មដល់ល្អ សម្រាប់អតិថិជន ដោយកំណត់ពេលវេលាជាក់លាក់មួយ សម្រាប់ធ្វើការផ្លាស់ប្តូរពោងសុវត្ថិភាព។
- ក្រុមហ៊ុន អិន ស៊ី អិច | HONDA AUTOMOBILE នឹងឆ្លើយតបភ្លាមៗ ព្រមទាំងយកចិត្តទុកដាក់បំផុត ទៅរាល់កង្វល់របស់អតិថិជន។