អំពីក្រុមហ៊ុន

ក្នុងឆ្នាំ ២០០៥​​ ក្រុមហ៊ុន អ៉ិន ស៊ី អ៉ិច បានទទួលសិទ្ធិផ្ដាច់មុខលក់រថយន្ត ហុងដា ប្រចាំប្រទេសកម្ពុជា ហើយក្រុមហ៊ុនបាននាំយកផលិតផលរថយន្តមកលក់នៅទីផ្សារប្រទេសកម្ពុជាដូចជា៖ រថយន្ត Honda CR-V, Honda HR-V, Honda CITY និង Honda CIVIC ដែលមានអាគារតាំងបង្ហាញ ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ផ្ទាល់តែម្ដង។

ជាចុងក្រោយក្រុមហ៊ុន អ៉ិន ស៊ី អ៉ិច ប្តេជ្ញាផ្តល់ជូននូវគុណភាពនិងសេវាកម្មល្អបំផុតដើម្បីទទួលបានការពេញចិត្តពីអតិថិជនរបស់យើងកាន់តែខ្លាំង។